លុបកម្មវិធីរុករក Tor ពីប្រព័ន្ធរបស់អ្នកគឺសាមញ្ញ៖
នៅលើ Windows៖
- ស្វែងរកទីតាំងថត ឬកម្មវិធីរបស់កម្មវិធីរុករក Tor របស់អ្នក។ ទីតាំងតាមលំនាំដើម គឺ Desktop។
- លុបថត ឬកម្មវិធីរបស់កម្មវិធីរុករក Tor។
- លុបចេញពីធុងសំរាមរបស់អ្នក។
នៅលើ macOS៖
- ស្វែងរកទីតាំងកម្មវិធី Tor Browser របស់អ្នក។ ទីតាំងតាមលំនាំដើម គឺថត Applications ។
- ផ្លាស់ទីកម្មវិធី Tor Browser ទៅធុងសំរាម។
- ចូលទៅថត
~/Library/Application Support/
។
- ចូរចំណាំថា ថត Library គឺលាក់នៅលើជំនាន់ថ្មីនៃ macOS។ ដើម្បីចូលទៅកាន់ថតនេះក្នុង Finder សូមជ្រើសរើស "ទៅកាន់ថត..." នៅក្នុងមឺនុយ "ទៅ"។
- បន្ទាប់មកសូមវាយ
~/Library/Application Support/
នៅក្នុង window ហើយចុច ទៅ ។
- ស្វែងរកទីតាំងថត TorBrowser-Data ហើយលុបវាទៅក្នុងធុងសំរាម។
- លុបចេញពីធុងសំរាមរបស់អ្នក។
ចូរចំណាំថា ប្រសិនបើអ្នកមិនបានដំឡើងកម្មវិធីរុករក Tor នៅក្នុងទីតាំងលំនាំដើមទេ (ថត Applications) នោះថត TorBrowser-Data មិនមានទីតាំងនៅក្នុងថត ~/Library/Application Support/
ប៉ុន្តែវានៅក្នុងថតដូចគ្នាកន្លែងដែលអ្នកបានដំឡើងកម្មវិធីរុករក Tor។
នៅលើ Linux៖
- Locate your Tor Browser folder. On Linux, there is no default location, however the folder will be named "tor-browser".
- Launch a terminal window in the Tor Browser folder and run this command to unregister Tor Browser as a desktop application:
./start-tor-browser.desktop --unregister-app
- លុបថតកម្មវិធីរុករក Tor។
- លុបចេញពីធុងសំរាមរបស់អ្នក។
ចូរចំណាំថា ស្ដង់ដាររបស់ប្រព័ន្ធប្រតិបត្តិការរបស់អ្នក "លុបកម្មវិធី" មិនត្រូវបានប្រើទេ។